ការទាក់ទងគ្នាដ៏មានប្រសិទ្ធិភាពនិងប្រកបដោយវិជ្ជាជីវៈចាប់ផ្តើមនៅទីនេះ

ការទាក់ទងគ្នាគឺជាដំណើរការពេញមួយជីវិតដែលលាតសន្ធឹងឆ្ងាយផុតពីរនាំងនៃព្រំប្រទល់វប្បធម៌និងភូមិសាស្ត្រ។ ដូច្នេះ ហេតុអ្វីត្រូវកំហិតខ្លួនឯងស្ថិតក្នុងរបៀងនៃឧបសគ្គភាសា? ក្រុមហ៊ុនឃីនបកប្រែភាសាមានមោទភាពដែលបានផ្តល់សេវ៉ាកម្មដល់អ្នកនិងជឿជាក់ទៅលើវិជ្ជាជីវៈរបស់ខ្លួន។

សំណើរផ្តល់សេវ៉ាកម្ម
  • សួរពួកយើងបើមានចំងល់តាមរយៈសំណួរដែលពេញនិយម (FAQs)

    សួរពួកយើងបើមានចំងល់តាមរយៈសំណួរដែលពេញនិយម (FAQs)

  •  វិជ្ជាជីវៈមានន័យថាសកម្មភាពឬការប្រព្រឹត្តណាមួយដែលពោរពេញដោយគុណភាព ភាពមានជំនាញ និងសតិសម្បជ្ជញ្ញៈ។

    វិជ្ជាជីវៈមានន័យថាសកម្មភាពឬការប្រព្រឹត្តណាមួយដែលពោរពេញដោយគុណភាព ភាពមានជំនាញ និងសតិសម្បជ្ជញ្ញៈ។

អ្នកបកប្រែភាសានិយាយ

អ្នកបកប្រែភាសានិយាយ

អ្នកបកប្រែភាសានិយាយជាន័យតាមវក្យសព្ទគឺមនុស្សដែលនាំឬធ្វើបម្លាស់សារពីអ្នកបញ្ជូនទៅកាន់អ្នកទទួល។ វចនានុក្រមរបស់អ្នកសិក្សាជាន់ខ្ពស់ឈ្មោះខែមព្រិចផ្តល់និយមន័យថា មនុស្សណាម្នាក់ដែលមុខរបររបស់ពួកគេគឺធ្វើការផ្លាស់ប្តូរពីអ្វីដែលមនុស្សម្នាក់និយាយទៅកាន់ភាសាផ្សេងទៀត។ ពួកយើងជាអ្នកជំនាញខាងបកប្រែបណ្តាក់ បកប្រែប្រដេញ បកប្រែអមដំណើរ បកប្រែខ្សិប និងបកប្រែភាសានិយាយបែបពាំនាំសារ។
Read More
អ្នកបកប្រែលិខិតស្នាម

អ្នកបកប្រែលិខិតស្នាម

ខុសពីអ្នកបកប្រែភាសានិយាយ(អ្នកដែលជួយបញ្ជូនសារដែលគេចង់បានពីអ្នកនិយាយ) អ្នកបកប្រែភាសាសរសេរនឹងជួយពាំនាំអត្ថន័យនៃល្បៈ វក្យសព្ទ ឬអត្ថន័យទាំងស្រុងនៃឯកសារសរសេរឬតម្រាទៅកាន់ភាសាគោលដៅ។ ក្រុមអ្នកបកប្រែប្រកបដោយវិជ្ជាជីវៈរបស់យើងបង្កើននូវសេវ៉ាកម្មពិសេសដែលមានន័យជារួមថាពួកគេគឺប្រឹតប្រៀងនិងទុកចិត្តបាន។ ពួកយើងមានបទពិសោធន៍បកប្រែឯកសារច្បាប់ សុខាភិបាល សាសនា ការស្រាវជ្រាវ សៀវភៅអប់រំជាន់ខ្ពស់ សៀវភៅក្មេង សញ្ញាប័ត្រ អន្តោប្រវេសន៍ អក្សរប្រែរឿងកុន ឯកសាររាជការ ឯកសារកុងត្រាជំនួញ និងសារពត៌មាន ជាដើម។
Read More
សេវាកម្មរបស់យើង

សេវាកម្មរបស់យើង

ក្រុមហ៊ុនឃីនបកប្រែភាសាផ្តោតសំខាន់លើភាសាជាគ្រឹះសំខាន់។ សេវាកម្មរបស់ពួកយើងមានដូចជាការបកប្រែលិខិតស្នាម ការបកប្រែការនិយាយ ការត្រួតពិនិត្យទិន្នន័យសំខាន់ៗ និងការផលិតទិន្នន័យវិបសាយ។ យើងអាចផ្តល់សេវាកម្មជូនអ្នកដល់ទីកន្លែងផ្ទាល់។ ដោយការបញ្ចូលទំនើបកម្មអស្ចារ្យនៃបច្ចេកវិជ្ជាជាមួយអ្នកប្រើប្រាស់ភាសាកំណើតប្រកបដោយទេពកោសល្យ យើងអាចនាំមកនូវឱកាសជាក់ស្តែងដល់អតិថិជនទាំងអស់។ បច្ចុប្បន្ន យើងផ្តល់សេវាកម្មភាសាជាតិផ្សេងៗនិងភាសាប្រចាំតំបន់ជាច្រើនដល់អតិថិជន។
Read More
ក្រមសីលធម៌និងវិជ្ជាជីវៈ

ក្រមសីលធម៌និងវិជ្ជាជីវៈ

ពួកយើងគឺសុភាពរាបសារ ស្មោះត្រង់ សុក្រឹត មិនលំអៀង ពិស្តារ និងមិនបង្អាក់ក្នុងកំឡុងបំពេញកិច្ចការដែលប្រគល់អោយម្តងៗ។ ពត៌មានទាំងឡាយដែលប្រើប្រាស់ក្នុងការបកប្រែទាំងលិខិតស្នាមទាំងការនិយាយឆ្លើយឆ្លងនឹងរក្សាជាពត៌មានសំងាត់តឹងរឹងបំផុត។ ពួកយើងយកជំនៈលើកំឡាំងឧបសគ្គខាងភាសាក្នុងក្របខណ្ឌដែលធ្វើបាននិងមានប្រសិទ្ធិភាព។ ឃីនផ្តល់អោយនូវផ្លូវចំលងដល់អតិថិជនរបស់យើងដើម្បីអោយពួកគេអាចឈានទៅដល់គោលដៅខាងមុខដោយរក្សាបាននូវវិជ្ជាជីវៈខ្ពស់និងមានខ្ទង់ចំណាយទាប។
Read More

តើវិជ្ជាជីវៈនិងក្រមសីលធម៌មានអត្ថន័យនិងអត្ថរសយ៉ាងដូចម្តេចសម្រាប់អ្នក?

តើវិជ្ជាជីវៈនិងក្រមសីលធម៌មានអត្ថន័យនិងអត្ថរសយ៉ាងដូចម្តេចសម្រាប់អ្នក?
– ជាធម្មតាវិជ្ជាជីវៈនិងក្រមសីលធម៌គឺសំខាន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃមិនថាយើងរស់នៅទីណា សង្គមណា ធ្វើការអ្វី ឫប្រាស្រ័យទាក់ទងជាមួយមនុស្សប្រភេទណាទេ។
– យោងតាម www.cambodianinterpreter.org ១) ការបង្ហាញខ្លួននិងអាកប្បកិរិយាល្អនៅទីសាធារណៈដូចជាការស្លៀកពាក់​ មានចំណាប់អារម្មណ៍ខ្លាំងទៅលើការគោរពសិទ្ធិបុគ្គលនិងការរក្សាពត៌មានសំងាត់បុគ្គល ការនិយាយស្តីត្រង់ទៅត្រង់មកមិនមានការលាក់លៀមឬអៀមប្រៀម ការមិនក្រអឺតក្រទម និងមានអធ្យាស្រ័យជាដើម គឺជាមន្តស្នេហ៍នៅខាងក្រៅ។ ២) មានសុចរិតភាពនិងភាពស្មោះត្រង់ដូចជាមិននិយាយប៉ប៉ាច់ប៉ប៉ូចពីអ្នកដទៃ មិនមានល្បិចកលលាក់លៀមដើម្បីប្រព្រឹត្តទុច្ចរិត មានភាពក្លាហានដោយនិយាយលំអិតត្រង់ទៅត្រង់មកដើម្បីបកស្រាយបំភ្លឺ មានតម្លាភាព ខ្មាសបាប​ កោតក្រែងបាប​ ដឹងព្រំដែនអំណាចនិងដែនសមត្ថកិច្ចរបស់ខ្លួន និងមានទំនួលខុសត្រង់ខ្ពស់ គឺជាមន្តស្នេហ៍ចេញពីខាងក្នុង។ ៣) មានចំណេះដឹង ជំនាញបច្ចេកទេស ទេពកោសល្យ​ និងបទពិសោធន៍សម្រាប់ជំនាញរបស់ខ្លួនច្បាស់លាស់។
(ក្រេដិតរូបថត សុភាព​ នៅឯសហជីបមេកាំបិតប្រចាំឡាស់វេកាសសហរដ្ឋអាមេរិក បំពេញការងារជាអ្នកឯកទេសបកប្រែភាសាខ្មែរ-អង់គ្លេស​អោយក្រុមហ៑ុនបកប្រែភាសា www.cambodianinterpreter.org​ សំរាប់មជ្ឈមណ្ឌលសាមគ្គីភាពការងារ)​

IMG_2414-COLLAGEWhat professionalism and code of ethics mean to you?
– Interestingly, professionalism and code of ethics are very essential for our daily living regardless place of living, type of community, type of career, or communication we are interacting with others.
– According to www.cambodianinterpreter.org
1. Public appearance and good character such as dressing, sensitivity on the respect of privacy and personal information of others, speaking honestly with no jargon and redundancy, humble, and empathetic, all these are external charms.
2. Having high integrity and bona fide, not exaggerating or back-talking of other people, no trick to hide in order to take advantage over others, be bravery to articulate things one wants to reveal, being transparent, shameful of sin, fearful of sin, grasp one’s own limitation of power and authority, and being attached with high responsibility, all these are the internal charms.
3. Equipping with knowledge, skills, technical, talents, and experience of one’s own skills.
(Photo credit: Sopheap, took at culinary union of Las Vegas, USA, during a mission as a professional interpreter assigned by www.cambodianinterpreter.org for Solidary Center)